Monday, May 11, 2015

ផលប៉ះពាល់​​សម្រាប់ Android ដែលដំឡើងកម្មវិធីតាម APK


Android_Malware_Engine_Mohit_Kumar_Hackerទូរស័ព្ទដែល ​ដំណើរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាចនឹងប្រឈមមុខយ៉ាង​ខ្លាំង​ជាមួយ Malware ដែលជាកម្មវិធីមេរោគរំខានមួយបែប ដែលចូលទៅប្រមូលទិន្នន័យ ឬបង្អាកដំណើរការនានា ប្រសិនបើ​លោកអ្នកដំឡើង​កម្មវិធី​ក្រៅពី Google Play ។ ការទាញយក​កម្មវិធី Crack ឬហ្គេមហ្វ្រីៗ ជាប្រភេទ File .APK ពីគេហទំព័រ​ដទៃ ដែល​មិនមាន​ប្រភពច្បាស់លាស់ នឹងធ្វើឲ្យទូរស័ព្ទ ឬ Table លោកអ្នក​កាន់តែងាយ​ប៉ះពាល់ដល់​បញ្ហា​សុវត្ថិភាព ។ Android ផ្តល់សិទ្ធិ​ឲ្យលោកអ្នក ក្នុងការដំឡើង​កម្មវិធីនានាក្រៅពី Google Play ដែលអាច​ជាចំណូលចិត្ត​អ្នក​ដែល​ចង់​ប្រើ​កម្មវិធី ដែលគេដាក់លក់ មកប្រើហ្វ្រីៗ ដោយមិនចង់ចំណាយ​ត្រឹម ១ ឬ ២ដុល្លារ​ជាដើម ។

ស្ថិតិបង្ហាញ​ពី​ផលប៉ះពាល់​ដល់ Android

នេះជាចំណុច​បារម្ភបំផុតសម្រាប់ Apple តែងតែ​យកចិត្តទុកដាក់ដល់​អ្នក​ប្រើប្រាស់ ដែលថាភាពងាយស្រួលខ្លះ តែងផ្តល់​ផលប៉ះពាល់​ត្រឡប់​ទៅវិញ ។ យោងតាម​ការសិក្សា​របស់ F-Secure បង្ហាញថាប្រហែលជិត ១ឆ្នាំគេស្វែងរកឃើញ 28,398 គម្រួរបស់ Malware ប៉ុន្តែមាន​ប្រមាណ 146 នៃទាំងអស់នោះ​មានបញ្ហាកើតមកពី Google Play ដែលមានន័យថា 99.5% នៃ Malware ក្នុង Android មកពីការ​ដំឡើង​កម្មវិធីតាម File APK ដែល​មិនស្ថិត​នៅក្នុង Google Play ។ មុនពេលដែល​អ្នក​អនុញ្ញាតឲ្យ​ដំឡើង​បាន លោកអ្នក​ប្រាកដជាបានឃើញសារ​ព្រមាន​ដូចរូបខាងក្រោមនេះ ។
android-sideload-warning

កម្មវិធី​ដំឡើង​ក្លែងក្លាយ (FakeInstaller)

កម្មវិធី ឬហ្គេម​មួយចំនួន​ដែល​លោកអ្នក​បានទាញយក​នៅតាម​គេហទំព័រ​មួយចំនួន ដែលគ្មានប្រភពច្បាស់លាស់ ពេលដែល​លោកអ្នក​ដំឡើង​វានឹង​បង្ហាញ​ដំណើរការ​ធម្មតា​ដែល​ដូចជាកម្មវិធី​ ទូទៅដែរ ។ យ៉ាងណាមិញ វាមិនដូចអ្វីដែល​លោកអ្នក​បានគិតនោះទេ ប្រភេទ Malware ដែលពេញនិយមជាងគេ ហើយងាយ​វាយ​លុក​ចូល​ក្នុង Android លោកអ្នក​ ឬតាមរយៈវិធីនេះ ។ ពេលលោកអ្នក​បាន​ដំឡើង​កម្មវិធី ឬហ្គេម​នោះហើយ លោកអ្នក​នឹង​អាចប្រើវាបានធម្មតា តែនៅមាន​កម្មវិធី Malware មួយចំនួនទៀត ក៏បានដំណើរការ​ដំណាលគ្នាផងដែរ មិនដូច្នោះ លោកអ្នកប្រាកដជាលុប​វាចោល (ឬ Restore Android ឲ្យទៅសភាពដើម) កម្មវិធី Malware នោះនឹងបាត់ទៅជាមួយគ្នា ។ មូលហេតុនេះ​ហើយ បានជាឲ្យ​លោកអ្នកយល់​ច្រឡំថា កម្មវិធីដែលបាន​ដំឡើងនោះ មិនមាន Malware ទេ បើមានមែន ម៉េចប្រើកម្មវិធីបានដូចធម្មតា?
ប្រសិនបើ​លោកអ្នកមិនអាច​ទាញយក​កម្មវិធីពី Google Play បានដោយផ្ទាល់ សូម​សាកតាមវិធីនេះ៖ របៀប​ទាញ​យក APK Files ដោយ​ផ្ទាល់​ពី Google Play វានឹងមិនមានផលប៉ះពាល់ទេ ព្រោះមកពី​ប្រភព Google Play តែមួយ ។

តើ Malware បង្កើត​មកធ្វើអ្វី?

បច្ចុប្បន្ននេះ Malware ត្រូវបាន​បង្កើតឡើង​ក្នុងគោលបំណង​របស់​ប្រាក់ វាងាយស្រួលក្នុងការបញ្ជាឲ្យ​ដំណើរការ ប្រសិនបើ​លោកអ្នកចាញ់ល្បិចវា លោកអ្នក​នឹងស្ថិតនៅក្នុងការត្រួតពិនិត្យ​ (Radar) របស់វា​ជាក់​ជាមិនខាន ។
បន្ថែមលើនេះទៀត​យោងតាម​ការសិក្សា​របស់ McAfee ក៏បានបញ្ជាក់ ​ស្រដៀង​ចំណុចខាងលើដែរ ដែលថាជាង 60% នៃ Malware ដែលមាន​ក្នុង Android គឺបានមកពីការដំឡើង​កម្មវិធីក្លែងក្លាយ​ទាំងនោះ ដែលវាដើរតួដូចជាកម្មវិធីមែនទែន ដែលបន្លំលោកអ្នកឲ្យជឿថា​វាជាកម្មវិធីដ៏ពិតប្រាកដមែន ។ ពេលខ្លះ​វាអាចដើរតួជា​អ្នកផ្ញើសារ​ជំនួស​លោកអ្នក ដោយមិនឲ្យ​លោកអ្នក​ដឹង (ដំណើរការ​ជា Background) ធ្វើឲ្យ​លោកអ្នកខាតបង់​ប្រាក់​ទៀតផង ។
fakeinstaller-image-from-mcafee-study

Malware អាចចាយ​លុយ​លោកអ្នក

នៅជំនាន់ Android 4.2, Google បានដាក់បន្ថែម​នូវ​ប្រព័ន្ធសុវត្ថិភាព​ដើម្បីការពារ​ការប្រើប្រាស់​ កម្មវិធីនានា ដើម្បីផ្ញើសារ​ចេញពី​ទូរស័ព្ទដៃ ជាមួយនឹង​អត្រាខ្ពស់ (Premium-rate) ប៉ុន្តែជាអកុសល​ឧបករណ៍ Android ភាគច្រើន ស៊េរីមុនៗ មិនបានប្រើប្រាស់​ជំនាន់ថ្មី​នេះនៅឡើយ ។ នេះជាបច្ចេកទេសដែល Malware ចូលចិត្ត​ប្រើប្រាស់ជាងគេ ហើយលោកអ្នក​ដែល​ធ្លាប់​ជួបប្រទះ​ប្រហែល​ឆ្ងល់ថា ហេតុអ្វីបានលុយ​ដែលមាន​ក្នុងគណនី​បាត់បង់ ដោយ​គ្មាន​មូលហេតុ? អត់បានតេទៅណាផង? លោកអ្នក​ប្រហែលជាអាច​ទាមទារ​លុយនោះ​មកវិញ តែតាមក្រុមហ៊ុន​ទូរស័ព្ទ​ប្រហែលជារាង​សាំញាំបន្តិចហើយ ។ បើប្រៀបធៀបទៅ ពេលខ្លះ​កម្មវិធី​តម្លៃ​ប្រហែល ២ដុល្លារ លោកអ្នក​មិនអាច​ចំណាយទិញ ដែល​ជាត្រូវ​ ​Malware ប្រើអស់ជិត ១០ដុល្លារ​ទៅវិញ​ក៏ថាបាន ។
បើទោះបីជាលោកអ្នក​បាន​ប្រើប្រាស់ Android ជំនាន់ 4.2 ឬលើសពីនេះ ក៏មិនប្រាកដថា​លោកអ្នក​មានសុវត្ថិភាពពេញលេញដែរ ព្រោះថា Malware មានច្រើនប្រភេទ ហើយវាមានមុខងារ​ខុសគ្នា វាអាចទទួលបញ្ជាពីម៉ាស៊ីនមេរបស់វា ហើយដំណើរការ​នៅក្នុង​ Android លោកអ្នក មិនមែនត្រឹមតែថ្លៃ​ទូរស័ព្ទ​ប៉ុណ្ណោះទេ រាល់ព័ត៌មានផ្ទាល់ខ្លួន ឬឯកសារនានា ដែលវា​អាចយកបាន វានឹងផ្ញើទៅម៉ាស៊ីនមេដើម្បី​ប្រើប្រាស់ក្នុងវិធីណាមួយ ដើម្បីបានលុយ ។
ពេលខ្លះលោកអ្នក​គ្រាន់ចង់សាកល្បង​កម្មវិធី ដែលបង្កើត​ដោយ​ខ្លួនឯង ឬមិត្តភក្តិលោកអ្នក ដែលមិនមានគណនី Google Developer លោកអ្នក​ប្រាកដជាត្រូវប្រើការដំឡើង​តាម File APK នេះជាវិធីដែល​លោកអ្នក​គួរធ្វើ៖ វិធី​ទាំង​ ៥ យ៉ាង​សម្រាប់​ការ​ដំឡើង​កម្មវិធី​ Android

កម្មវិធី​កម្ចាត់​មេរោគ មិនប្រាកដជាមានសុវត្ថិភាពគ្រប់គ្រាន់ឡើយ

នៅក្នុង Google Play តែងតែស្គេន​មើល​កម្មវិធីទាំងឡាយ​ដែលបាន​ Upload ក្នុងគោលបំណង​ប្រើជា Malware ។ ប្រសិនបើ​ Google ស្វែងរកឃើញ វានឹង​ត្រូវបានលុប​ចេញពីទូរស័ព្ទ Android ដែល​អ្នក​កំពុង​ប្រើ ។ Android ក៏មានមុខងារ​ក្នុងការ​ស្គេន​កម្មវិធី​ទាំងនោះដែរ នៅពេល​ដែល​លោកអ្នក​ដំឡើង​កម្មវិធី​ណាមួយតាម File .APK ។ យ៉ាងណាក្តី វាមិនប្រាកដថា​នឹងអាចចាប់​បាន​ទាំងអស់​នោះទេ ហើយសូម្បីតែកម្មវិធី​កម្ចាត់​មេរោគ ដែល​លោកអ្នក​បាន​ដំឡើង​មុន ឬក្រោយ​ការ​ដំឡើង​កម្មវិធី​ដែលមាន Malware ទាំងនោះ​ក៏ដោយ ក៏មិនអាចធានាថា​ចាប់​បាន​ Malware ឲ្យ​ប្រាកដ ១០០% ដែរ ។
android-antivirus

សេចក្តីសន្និដ្ឋាន

ដើម្បីជៀសវាង​ការឆ្លង Malware ឬដំឡើង Malware ចូល​ក្នុង Android លោកអ្នក​មិនត្រូវ​ដំឡើង​កម្មវិធីណាមួយ​តាម File .APK ឡើយ ទោះ File ប្រភេទណាក៏ដោយ ដោយមូលហេតុថា បើកម្មវិធីនេះជាកម្មវិធីល្អ ហើយត្រឹមត្រូវគេ​នឹង​ដាក់​បញ្ចូល​ទៅក្នុង Google Play ឲ្យ​លោកអ្នក​ទាញយក​ប្រើប្រាស់ជាក់​ជាមិនខាន ។ ក្រែងថា​កម្មវិធី​មួយចំនួនត្រូវការប្រាក់​បង់ថ្លៃគណនី Google Developer (២៥ ដុល្លារ/គណនី) ដែលអាច Upload កម្មវិធី​ចូលបាន ទើប​តម្រូវឲ្យទិញ ក្នុងតម្លៃ ១ដុល្លារ ឬ ២ដុល្លារប៉ុណ្ណោះ ។ សូមកុំស្ទាក់ស្ទើរ​ក្នុងការ​ទិញ​កម្មវិធី​ទាំងនោះ បើលោកអ្នក​គិតថា​មានប្រយោជន៍​ក្នុងការ​ប្រើប្រាស់ ព័ត៌មាន​ឯកជន និងឯកសារ​នានា​របស់​លោកអ្នក មានតម្លៃរាប់ពាន់ដង នៃតម្លៃកម្មវិធីទាំងនោះ ។
From: Sombokit.com

1 comment:

Sabay For The day

Showing posts with label Technology. Show all posts
Showing posts with label Technology. Show all posts

30 May 2015

អាមេរិក​ប្រើ​កូន​យន្តហោះ Drone ​ទំហំ​ប៉ុន​មេដៃ ដើម្បី​ឈ្លប​យក​ការណ៍​

ដើម្បី​អាច​ឈ្លប​ការណ៍​ទីតាំង​របស់​សត្រូវ​បាន អាមេរិក​បាន​បាន​ប្រើ​ប្រាស់​​កូន​យន្តហោះ Drone ដ៏​តូច​មួយ​ឈ្មោះ Black Hornet Nano ​ដែល​មាន​ទំហំ​​ធំ​ជាង​មេ​ដៃ​បន្តិច ដោយ​​​បំពាក់​កាមេរ៉ា​ដើម្បី​​អាច​ថត​យក​ការណ៍​បាន​រហ័ស។ ...

24 May 2015

បច្ចេកវិទ្យាទំនើប​​ World Cup ប្រើ ​​កុំ​ឱ្យ​ឈ្លោះ​គ្នា​រឿង​​បាល់​ចូល​ទី​ឬ​អត់

បច្ចេកវិទ្យា Goalline ត្រូវ​បាន​ប្រើ​ប្រាស់​ដំបូង​ក្នុង​​រដូវ​កាល​បាល់​ទាត់​ពិភព​លោក FIFA World Cup នៅ​ប្រទេស​ប្រេស៊ីល ​ឆ្នាំ​២០១៤ ដើម្បី​ជួយ​កាត់​សេចក្ដី​ថា​តើ​បាល់​ចូល​ទី​ឬ​អត់ នៅ​ពេល​បាល់​ធ្លាក់​កៀក​នឹង​ខ្សែ​​ត្រង់​កន្លែង​ចាំ​ទី​ ហើយ​ខ្ទាត​ចេញ​មក​ក្រៅ​ទី​វិញ។ ជាក់ស្ដែង​ ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​ហុងឌុយ​រ៉ាស់​នៅ World Cup ប្រទេស​​ប្រេស៊ីល​កាល​ពី​ឆ្នាំ​២០១៤ ក៏​បាន​កាត់​សេចក្ដី​ដោយ​បច្ចេកវិទ្យា Goalline ថា​គ្រាប់​បាល់​ដែល​អ្នក​ចាំ​ទី...

07 May 2015

ផលប៉ះពាល់​​សម្រាប់ Android ដែលដំឡើងកម្មវិធីតាម APK

ទូរស័ព្ទដែល​ដំណើរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាចនឹងប្រឈមមុខយ៉ាង​ខ្លាំង​ជាមួយ Malware ដែលជាកម្មវិធីមេរោគរំខានមួយបែប ដែលចូលទៅប្រមូលទិន្នន័យ ឬបង្អាកដំណើរការនានា ប្រសិនបើ​លោកអ្នកដំឡើង​កម្មវិធី​ក្រៅពី Google Play ។ ការទាញយក​កម្មវិធី Crack ឬហ្គេមហ្វ្រីៗ ជាប្រភេទ File .APK ពីគេហទំព័រ​ដទៃ ដែល​មិនមាន​ប្រភពច្បាស់លាស់ នឹងធ្វើឲ្យទូរស័ព្ទ ឬ Table លោកអ្នក​កាន់តែងាយ​ប៉ះពាល់ដល់​បញ្ហា​សុវត្ថិភាព ។ Android ផ្តល់សិទ្ធិ​ឲ្យលោកអ្នក ក្នុងការដំឡើង​កម្មវិធីនានាក្រៅពី...

26 April 2015

Facebook ចេញ​ Tool ថ្មី​​​រួម​ចំណែក​ជួយ​អ្នក​​​គ្រោះ​ថ្នាក់​រញ្ជួយ​ដី​នៅ​នេប៉ាល់

ព័ត៌មានពី Facebook Facebook ​បាន​ចេញ​មុខ​ងារ​​ប្រកាស​សុវត្ថិភាព​ថ្មី​មួយ​ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​តែ​ប៉ះ​ពាល់​ក្នុង​គ្រោះ​ធម្មជាតិ​​រញ្ជួយ​ដី​ នៅ​នេប៉ាល់ អាច​ផ្ដល់​ដំណឹង​ដល់​​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ ឬ​មិត្តភ័ក្ដិ​របស់​ពួក​គេ​ឲ្យ​បាន​ដឹង តាម​រយៈ​ “Safe Status...