Wednesday, May 13, 2015

គន្លឹះ​ពិនិត្យ​ថា​មាន​អ្នក​លួច​ប្រើ​ Computer​​ របស់អ្នក

មនុស្ស​ម្នាក់​ៗ តែងតែ​ត្រូវ​ការ​ភាពឯកជន ឬ privacy ផ្ទាល់​ខ្លួន មិន​ថា​ជា​អ្នក​រៀន IT ឬ មុខ​វិជ្ជា​ផ្សេង​ៗ​នោះ​ទេ។ ជាមួយ​គ្នា​នេះ computer របស់​លោកអ្នក​អាច​នឹង​ត្រូវ​មិត្ត​រួម​បន្ទប់ ឬ​បង​ប្អូន​ លួច​យក​ទៅ​ប្រើប្រាស់​ដោយ​មិន​មាន​ការ​អនុញ្ញាត ដែល​​​ថ្ងៃ​នេះ សំបុក​អាយធី នឹង​បង្ហាញ​នូវ​គន្លឹះ​ងាយៗ​ ខ្លី​ៗ ក្នុង​ការ​តាម​ដាន​ថាតើ​​ computer​​ របស់អ្នក មាន​អ្នក​លួច​យក​ប្រើ​ឬ​យ៉ាង​ណា ដូច​ត​ទៅ៖

សម្រាប់​លោកអ្នក​ដែល​ប្រើប្រាស់ Mac OS X

សម្រាប់​លោក​អ្នក​ដែល​ប្រើប្រាស់ Mac OS X លោកអ្នក​នឹង​ត្រូវ​ប្រើប្រាស់ Console ពី​ក្នុង Applications > Utilities ​ឬ​ដោយ​ចុច Spotlight​ និង​វាយ​បញ្ចូល​ពាក្យ​ថា Console ។
1
បន្ទាប់​មក​ទៀត​ សូម​វាយ​បញ្ចូល​ពាក្យ​ថា Wake reason នៅត្រង់​កន្លែង​ស្វែងរក នោះ​លោកអ្នក​នឹង​ទទួល​បាន​ព័ត៌មាន​ដែលម៉ាស៊ីន​​​ត្រូវ​បាន​បើក​ដំណើរការ​​ ជាក់​ជា​មិន​ខាន ។
2

សម្រាប់​លោកអ្នក​ដែល​ប្រើប្រាស់ Windows

ជា​ដំបូង​ សូម​​​ចុច​គ្រាប់​ចុច Win នៅ​លើ​ក្ដារចុច និង​វាយ​បញ្ចូល​ពាក្យ​ថា Event និង​ជ្រើស​យក View event logs ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​នោះ ។
1
បន្ទាប់​មក​ សូម​ចុច​សញ្ញា​ព្រួញ​ខាង​មុខ Windows Logs ឬ​ធ្វើ​ការ​ Double-click ក៏​បាន ។
3
បន្ទាប់​មក​ទៀត​ សូម​ធ្វើ​ការ Right-click នៅ​លើ​ System និង​ជ្រើស​យក Filter Current Log ។
4
ពេល​នោះ លោកអ្នក​នឹង​ឃើញ​មាន​ផ្ទាំង Filter Current Log បង្ហាញ​ឡើង​មក។ នៅ​ត្រង់ Event Sources សូម​ធីក​យក Power-Troubleshooter និង​ចុច OK ។
5
លោកអ្នក​នឹង​ទទួល​បាន​ព័ត៌មាន​ដែលម៉ាស៊ីន​​​ត្រូវ​បាន​បើក​ដំណើរការ​ នៅ​ក្នុង​ផ្ទាំង Event Viewer ផ្នែក​កណ្ដាល។ ពេល​នេះ លោកអ្នក​អាច​កំណត់​សម្គាល់​បាន​ហើយ​ថា ​តើ​មាន​អ្នក​លួច​ចូល​មក​​ប្រើប្រាស់​ម៉ាស៊ីន​កុំព្យូទ័រ​របស់​លោកអ្នក​ឬ​ ទេ។
6
ដើម្បី​ជា​ជំនួយ​បន្ថែម​នោះ លោកអ្នក​គប្បី​ចូល​ទៅ​មើល​ក្នុង Recent Documents ឬ​ក៏ browser history ជាដើម ដែល​អាច​នឹង​ជា​គន្លឹះ​តាម​ដាន​បន្ថែមទៀត​ផង​ដែរ 😀 ។ សំបុក​អាយធី សង្ឃឹម​ថា​ អត្ថបទ​នេះ​នឹង​អាច​ជា​ចំណេះ​ដឹង​ថ្មី​បន្ថែម ​សម្រាប់​លោកអ្នក​ដែល​ចង់​មាន​ privacy ផ្ទាល់​ខ្លួន ហើយ​កុំ​ភ្លេច ​ចុច LIKE

From:Sombokit😉

No comments:

Post a Comment

Sabay For The day

Showing posts with label Technology. Show all posts
Showing posts with label Technology. Show all posts

30 May 2015

អាមេរិក​ប្រើ​កូន​យន្តហោះ Drone ​ទំហំ​ប៉ុន​មេដៃ ដើម្បី​ឈ្លប​យក​ការណ៍​

ដើម្បី​អាច​ឈ្លប​ការណ៍​ទីតាំង​របស់​សត្រូវ​បាន អាមេរិក​បាន​បាន​ប្រើ​ប្រាស់​​កូន​យន្តហោះ Drone ដ៏​តូច​មួយ​ឈ្មោះ Black Hornet Nano ​ដែល​មាន​ទំហំ​​ធំ​ជាង​មេ​ដៃ​បន្តិច ដោយ​​​បំពាក់​កាមេរ៉ា​ដើម្បី​​អាច​ថត​យក​ការណ៍​បាន​រហ័ស។ ...

24 May 2015

បច្ចេកវិទ្យាទំនើប​​ World Cup ប្រើ ​​កុំ​ឱ្យ​ឈ្លោះ​គ្នា​រឿង​​បាល់​ចូល​ទី​ឬ​អត់

បច្ចេកវិទ្យា Goalline ត្រូវ​បាន​ប្រើ​ប្រាស់​ដំបូង​ក្នុង​​រដូវ​កាល​បាល់​ទាត់​ពិភព​លោក FIFA World Cup នៅ​ប្រទេស​ប្រេស៊ីល ​ឆ្នាំ​២០១៤ ដើម្បី​ជួយ​កាត់​សេចក្ដី​ថា​តើ​បាល់​ចូល​ទី​ឬ​អត់ នៅ​ពេល​បាល់​ធ្លាក់​កៀក​នឹង​ខ្សែ​​ត្រង់​កន្លែង​ចាំ​ទី​ ហើយ​ខ្ទាត​ចេញ​មក​ក្រៅ​ទី​វិញ។ ជាក់ស្ដែង​ ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​ហុងឌុយ​រ៉ាស់​នៅ World Cup ប្រទេស​​ប្រេស៊ីល​កាល​ពី​ឆ្នាំ​២០១៤ ក៏​បាន​កាត់​សេចក្ដី​ដោយ​បច្ចេកវិទ្យា Goalline ថា​គ្រាប់​បាល់​ដែល​អ្នក​ចាំ​ទី...

07 May 2015

ផលប៉ះពាល់​​សម្រាប់ Android ដែលដំឡើងកម្មវិធីតាម APK

ទូរស័ព្ទដែល​ដំណើរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាចនឹងប្រឈមមុខយ៉ាង​ខ្លាំង​ជាមួយ Malware ដែលជាកម្មវិធីមេរោគរំខានមួយបែប ដែលចូលទៅប្រមូលទិន្នន័យ ឬបង្អាកដំណើរការនានា ប្រសិនបើ​លោកអ្នកដំឡើង​កម្មវិធី​ក្រៅពី Google Play ។ ការទាញយក​កម្មវិធី Crack ឬហ្គេមហ្វ្រីៗ ជាប្រភេទ File .APK ពីគេហទំព័រ​ដទៃ ដែល​មិនមាន​ប្រភពច្បាស់លាស់ នឹងធ្វើឲ្យទូរស័ព្ទ ឬ Table លោកអ្នក​កាន់តែងាយ​ប៉ះពាល់ដល់​បញ្ហា​សុវត្ថិភាព ។ Android ផ្តល់សិទ្ធិ​ឲ្យលោកអ្នក ក្នុងការដំឡើង​កម្មវិធីនានាក្រៅពី...

26 April 2015

Facebook ចេញ​ Tool ថ្មី​​​រួម​ចំណែក​ជួយ​អ្នក​​​គ្រោះ​ថ្នាក់​រញ្ជួយ​ដី​នៅ​នេប៉ាល់

ព័ត៌មានពី Facebook Facebook ​បាន​ចេញ​មុខ​ងារ​​ប្រកាស​សុវត្ថិភាព​ថ្មី​មួយ​ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​តែ​ប៉ះ​ពាល់​ក្នុង​គ្រោះ​ធម្មជាតិ​​រញ្ជួយ​ដី​ នៅ​នេប៉ាល់ អាច​ផ្ដល់​ដំណឹង​ដល់​​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ ឬ​មិត្តភ័ក្ដិ​របស់​ពួក​គេ​ឲ្យ​បាន​ដឹង តាម​រយៈ​ “Safe Status...