Wednesday, May 13, 2015

វិធី​ចែក​រំលែក​ Internet ពី​កុំព្យូទ័រ​ទៅ​ទូរស័ព្ទ​ដៃ – Window

កាលពីអត្ថបទមុន សំបុកអាយធីធ្លាប់បានចេញផ្សាយគន្លឹះទាក់ទងនឹងការចែករំលែក​អ៊ីន​ធើណេត ( Share Internet) ពី​កុំព្យូទ័រ​ទៅ​ទូរសព្ព​​ដៃ​ដោយ​ប្រើ​ប្រ​ព័ន្ធ ប្រតិបត្តិ​ការ​ MacOSX រូចមកហើយ។​ ចំណែក​អត្ថបទ​នេះ​វិញ​សំបុកអាយធី​នឹង​ធ្វើ​ការ​បង្ហាញ​ជួន​លោកអ្នក​ពី​ គន្លឹះ​ចែករំលែក Internet ដោយប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Window វិញម្តង​។
លោកអ្នកប្រហែល​ជាធ្លាប់​ប្រើប្រាស់​ការចែករំលែក Internet ជាមួយ Adhoc ដែលមានស្រាប់នៅក្នុង Windows 7 ប៉ុន្តែ​សំបុកអាយធី ​បាន​​សាក​​ល្បង​​រួច​​មក​ហើយ​ ដែល​វា​ដំណើ​រការ​ បានតែជាមួយកុំព្យួទ័រ ទៅកុំព្យូទ័រ និង​ពីកុំព្យូទ័រទៅ ឧបករណ៍​អេឡិច​ត្រូនិច​ដែល​​ប្រើនូវប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុន្នោះ ចំពោះឧបករណ៍ប្រភេទ Android វិញដំណើរការពុំសូវបានល្អទេ។
អត្ថបទ​នេះ​សំបុកអាយធី​ នឹង​លើក​យកគន្លឹះថ្មីមួយទៀត​ដែលប្រើប្រាស់កម្មវិធីជំនួយ (ឥត​គិត​ថ្លៃ) គឺ​ Virtual Router​ ដែល​អ្នក​អាច​ទាញ យក​បាន​ដោយ​សេរី ។
share_internet

ជំហាន​ទី១៖

បន្ទាប់​ពី​ទាញយក និង​តំឡើង​រួច​ហើយ សូម​លោកអ្នក​ដំណើរ​ការ​​កម្មវិធី Virtual Router នេះ​រួច​បំពេញ​ឈ្មោះ និង​លេខ​សម្ងាត់ រួច​ចុច​លើ​ប៊ូតុង Start Virtual Router ។
1.start_virtual_router

ជំហានទី២៖

សូម​បើក​ទូរស័ព្ទ​ដៃ ឬ​កុំព្យូទ័រ ដើម្បី​មើល Signal Wifi តើ​លោកអ្នក​ឃើញ​ឈ្មោះ Wifi ដែល​បាន​បង្កើត​នោះដែរឬទេ ?
Wifi_Detected

ជំហានទី៣៖

សូមបញ្ចូល​លេខ​សម្ងាត់​ Wifi ដែល​បាន​បង្កើត​ខាងលើ ។
sombokitWIFI_pwd
Obtaining_IP
Authenticating

ជំហានទី៤៖

ត្រឹម​ជំហានខាងលើ លោកអ្នក​អាច​ភ្ជាប់ Wifi ពី​កុំព្យូទ័រ មក​ទូរស័ព្ទ​ាបាន​ដោយ​ជោគជ័យហើយ ប៉ុន្តែ​លោកអ្នក​នៅ​ពុំ​ទាន់​អាចប្រើ​អ៊ីន​ធើណេត នៅឡើយទេ ។
3.No_Internet_Access

ជំហានទី៥៖

ដើម្បី​ចែក​រំលែក​អ៊ីនធើណេត សូម​ចូល​ទៅកាន់ Open Network and Sharing Center  សូម​មើល​រូប។
4.Open_Network_and_Sharing_Center
  • ចូល​ទៅកាន់ Change Adapter Settings
5.Change_Adapter_Settings
  • បន្ត​មកទៀត សូម​ចុចលើ Mouse ស្តាំ​លើ Network (LAN) ដែល​លោកអ្នក​នឹង​ចែក​រំលែក
6.Properties
  • សូម​ចូល​ទៅកាន់ Tab Sharing រួច​ធីកលើ​ប្រអប់​ចំនួន​ពីរ ដូច​រូបខាងក្រោម ហើយ​សូម Select យក Wireless Network Connection 2 (ជាទូទៅ នៅពេល​ដំណើរការ​កម្មវិធី Virtual Router)  រួច​ចុចលើ​ប៊ូតុង OK ។
7.Sharing_Internet
លោកអ្នក​ប្រហែល​ជា​ឃើញ​ផ្ទាំង​ដូច​ខាងក្រោម ដែល​មានន័យថា៖ វានឹង​ដំណើរ​ការ បន្ទាប់​ពី​លោកអ្នក​ភ្ជាប់​អ៊ីន​ធើណេត លើក​ក្រោយ (ផ្តាច់ រួច​ភ្ជាប់​សារ​ជាថ្មី) ។
8.Effect_After_Redial

ជំហាន​ចុងក្រោយ៖

លោកអ្នក​នឹង​ទទួល​បាន​ជោគជ័យ – Internet Access ។
9.Connected_done
 សម្រាប់​ចម្ងល់ សំនួរ និង​ការ​សំណូមពរ សូម​ដាក់​មតិ​លោកអ្នក នៅក្នុង​ប្រអប់​មតិ​ខាងក្រោម ៕
អត្ថបទគួរអាន៖ ឧបករណ៍ចែក​រំលែក Internet ពី Modem USB ឬ ខ្សែ Network ចុចទីនេះ ។

From:Sombokit

No comments:

Post a Comment

Sabay For The day

Showing posts with label Technology. Show all posts
Showing posts with label Technology. Show all posts

30 May 2015

អាមេរិក​ប្រើ​កូន​យន្តហោះ Drone ​ទំហំ​ប៉ុន​មេដៃ ដើម្បី​ឈ្លប​យក​ការណ៍​

ដើម្បី​អាច​ឈ្លប​ការណ៍​ទីតាំង​របស់​សត្រូវ​បាន អាមេរិក​បាន​បាន​ប្រើ​ប្រាស់​​កូន​យន្តហោះ Drone ដ៏​តូច​មួយ​ឈ្មោះ Black Hornet Nano ​ដែល​មាន​ទំហំ​​ធំ​ជាង​មេ​ដៃ​បន្តិច ដោយ​​​បំពាក់​កាមេរ៉ា​ដើម្បី​​អាច​ថត​យក​ការណ៍​បាន​រហ័ស។ ...

24 May 2015

បច្ចេកវិទ្យាទំនើប​​ World Cup ប្រើ ​​កុំ​ឱ្យ​ឈ្លោះ​គ្នា​រឿង​​បាល់​ចូល​ទី​ឬ​អត់

បច្ចេកវិទ្យា Goalline ត្រូវ​បាន​ប្រើ​ប្រាស់​ដំបូង​ក្នុង​​រដូវ​កាល​បាល់​ទាត់​ពិភព​លោក FIFA World Cup នៅ​ប្រទេស​ប្រេស៊ីល ​ឆ្នាំ​២០១៤ ដើម្បី​ជួយ​កាត់​សេចក្ដី​ថា​តើ​បាល់​ចូល​ទី​ឬ​អត់ នៅ​ពេល​បាល់​ធ្លាក់​កៀក​នឹង​ខ្សែ​​ត្រង់​កន្លែង​ចាំ​ទី​ ហើយ​ខ្ទាត​ចេញ​មក​ក្រៅ​ទី​វិញ។ ជាក់ស្ដែង​ ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​ហុងឌុយ​រ៉ាស់​នៅ World Cup ប្រទេស​​ប្រេស៊ីល​កាល​ពី​ឆ្នាំ​២០១៤ ក៏​បាន​កាត់​សេចក្ដី​ដោយ​បច្ចេកវិទ្យា Goalline ថា​គ្រាប់​បាល់​ដែល​អ្នក​ចាំ​ទី...

07 May 2015

ផលប៉ះពាល់​​សម្រាប់ Android ដែលដំឡើងកម្មវិធីតាម APK

ទូរស័ព្ទដែល​ដំណើរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាចនឹងប្រឈមមុខយ៉ាង​ខ្លាំង​ជាមួយ Malware ដែលជាកម្មវិធីមេរោគរំខានមួយបែប ដែលចូលទៅប្រមូលទិន្នន័យ ឬបង្អាកដំណើរការនានា ប្រសិនបើ​លោកអ្នកដំឡើង​កម្មវិធី​ក្រៅពី Google Play ។ ការទាញយក​កម្មវិធី Crack ឬហ្គេមហ្វ្រីៗ ជាប្រភេទ File .APK ពីគេហទំព័រ​ដទៃ ដែល​មិនមាន​ប្រភពច្បាស់លាស់ នឹងធ្វើឲ្យទូរស័ព្ទ ឬ Table លោកអ្នក​កាន់តែងាយ​ប៉ះពាល់ដល់​បញ្ហា​សុវត្ថិភាព ។ Android ផ្តល់សិទ្ធិ​ឲ្យលោកអ្នក ក្នុងការដំឡើង​កម្មវិធីនានាក្រៅពី...

26 April 2015

Facebook ចេញ​ Tool ថ្មី​​​រួម​ចំណែក​ជួយ​អ្នក​​​គ្រោះ​ថ្នាក់​រញ្ជួយ​ដី​នៅ​នេប៉ាល់

ព័ត៌មានពី Facebook Facebook ​បាន​ចេញ​មុខ​ងារ​​ប្រកាស​សុវត្ថិភាព​ថ្មី​មួយ​ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​តែ​ប៉ះ​ពាល់​ក្នុង​គ្រោះ​ធម្មជាតិ​​រញ្ជួយ​ដី​ នៅ​នេប៉ាល់ អាច​ផ្ដល់​ដំណឹង​ដល់​​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ ឬ​មិត្តភ័ក្ដិ​របស់​ពួក​គេ​ឲ្យ​បាន​ដឹង តាម​រយៈ​ “Safe Status...