Sunday, May 24, 2015

ខ្លាំង​មែន! iPhone 5c ជួយ​ជីវិត​បុរស​អង់គ្លេស​ឱ្យ​រួច​ផុត​ពី​គ្រាប់​កាំភ្លើង

បុរស ​កូន​ពីរ​ជនជាតិ​អង់គ្លេស Daniel Kennedy ត្រូវ​គេ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​ខ្លី ប៉ុន្តែ​សំណាង​ល្អ​លោក​គ្មាន​គ្រោះថ្នាក់​ដល់ជីវិត​ទេ ព្រោះ​មាន iPhone 5c ជួយការពារ។

shot-iphone-5c
stream_img (1)

បុរស​វ័យ​២៥​ឆ្នាំ ត្រូវ​គេ​បាញ់​នៅ​ទី​សាធារណៈ កាល​ពី​ថ្ងៃ​ទី ១៥ ខែ កក្កដា ឆ្នាំ​២០១៤ ក្នុង​ទីក្រុង Widnes ប្រទេស​អង់គ្លេស បន្ទាប់​ពី​លោក​បាន​ឈ្លោះ​គ្នា​ជាមួយ ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម ដែល​បាន​បិទ​ទឹក​ប្រើប្រាស់​ក្នុង​ស្រុក ជា​ការ​លេង​បែប​ពញ្ញាក់​អារម្មណ៍។


គ្រាប់​កាំភ្លើងបាន​ជាប់​នឹង iPhone 5c ពណ៌​បៃតង​ក្នុង​ហោប៉ៅ ដែល​​ជួយឱ្យ​លោក​មាន​ពេល​គ្រប់គ្រាន់ អាច​ទៅ​ផ្ទះ​បាន ដើម្បី​សុំ​ជំនួយបន្ទាន់។ ​

អ្នក​ស៊ើបអង្កេត Gary McIntyre មក​ពី​ស្ថានីយ​ប៉ូលិស​ទីក្រុង Cheshire ថ្លែង​ថា៖ “សំណាង​ល្អ​មាន​ទូរសព្ទជួយ​រង​គ្រប់​កាំភ្លើង បើ​គ្មាន​ទូរសព្ទ​ទេ​នោះ គាត់​បែប​មិន​រស់​ទេ”។

ក្នុង​ករណី​នេះជនដៃដល់ Ryan Duggan វ័យ​១៩​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន និងរង​ចាំ​ការ​កាត់ទោសជាថ្មី ​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥​ខាង​មុខ ពី​បទ​ប៉ង​ធ្វើឃាតចេតនា និង​កាន់​អាវុធ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ៕



ប្រែ​សម្រួល៖ស្មាន​ ម៉ាត់លី
ប្រភព៖ ibtimes , New.sabay

No comments:

Post a Comment

Sabay For The day

Showing posts with label Technology. Show all posts
Showing posts with label Technology. Show all posts

30 May 2015

អាមេរិក​ប្រើ​កូន​យន្តហោះ Drone ​ទំហំ​ប៉ុន​មេដៃ ដើម្បី​ឈ្លប​យក​ការណ៍​

ដើម្បី​អាច​ឈ្លប​ការណ៍​ទីតាំង​របស់​សត្រូវ​បាន អាមេរិក​បាន​បាន​ប្រើ​ប្រាស់​​កូន​យន្តហោះ Drone ដ៏​តូច​មួយ​ឈ្មោះ Black Hornet Nano ​ដែល​មាន​ទំហំ​​ធំ​ជាង​មេ​ដៃ​បន្តិច ដោយ​​​បំពាក់​កាមេរ៉ា​ដើម្បី​​អាច​ថត​យក​ការណ៍​បាន​រហ័ស។ ...

24 May 2015

បច្ចេកវិទ្យាទំនើប​​ World Cup ប្រើ ​​កុំ​ឱ្យ​ឈ្លោះ​គ្នា​រឿង​​បាល់​ចូល​ទី​ឬ​អត់

បច្ចេកវិទ្យា Goalline ត្រូវ​បាន​ប្រើ​ប្រាស់​ដំបូង​ក្នុង​​រដូវ​កាល​បាល់​ទាត់​ពិភព​លោក FIFA World Cup នៅ​ប្រទេស​ប្រេស៊ីល ​ឆ្នាំ​២០១៤ ដើម្បី​ជួយ​កាត់​សេចក្ដី​ថា​តើ​បាល់​ចូល​ទី​ឬ​អត់ នៅ​ពេល​បាល់​ធ្លាក់​កៀក​នឹង​ខ្សែ​​ត្រង់​កន្លែង​ចាំ​ទី​ ហើយ​ខ្ទាត​ចេញ​មក​ក្រៅ​ទី​វិញ។ ជាក់ស្ដែង​ ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​ហុងឌុយ​រ៉ាស់​នៅ World Cup ប្រទេស​​ប្រេស៊ីល​កាល​ពី​ឆ្នាំ​២០១៤ ក៏​បាន​កាត់​សេចក្ដី​ដោយ​បច្ចេកវិទ្យា Goalline ថា​គ្រាប់​បាល់​ដែល​អ្នក​ចាំ​ទី...

07 May 2015

ផលប៉ះពាល់​​សម្រាប់ Android ដែលដំឡើងកម្មវិធីតាម APK

ទូរស័ព្ទដែល​ដំណើរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាចនឹងប្រឈមមុខយ៉ាង​ខ្លាំង​ជាមួយ Malware ដែលជាកម្មវិធីមេរោគរំខានមួយបែប ដែលចូលទៅប្រមូលទិន្នន័យ ឬបង្អាកដំណើរការនានា ប្រសិនបើ​លោកអ្នកដំឡើង​កម្មវិធី​ក្រៅពី Google Play ។ ការទាញយក​កម្មវិធី Crack ឬហ្គេមហ្វ្រីៗ ជាប្រភេទ File .APK ពីគេហទំព័រ​ដទៃ ដែល​មិនមាន​ប្រភពច្បាស់លាស់ នឹងធ្វើឲ្យទូរស័ព្ទ ឬ Table លោកអ្នក​កាន់តែងាយ​ប៉ះពាល់ដល់​បញ្ហា​សុវត្ថិភាព ។ Android ផ្តល់សិទ្ធិ​ឲ្យលោកអ្នក ក្នុងការដំឡើង​កម្មវិធីនានាក្រៅពី...

26 April 2015

Facebook ចេញ​ Tool ថ្មី​​​រួម​ចំណែក​ជួយ​អ្នក​​​គ្រោះ​ថ្នាក់​រញ្ជួយ​ដី​នៅ​នេប៉ាល់

ព័ត៌មានពី Facebook Facebook ​បាន​ចេញ​មុខ​ងារ​​ប្រកាស​សុវត្ថិភាព​ថ្មី​មួយ​ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​តែ​ប៉ះ​ពាល់​ក្នុង​គ្រោះ​ធម្មជាតិ​​រញ្ជួយ​ដី​ នៅ​នេប៉ាល់ អាច​ផ្ដល់​ដំណឹង​ដល់​​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ ឬ​មិត្តភ័ក្ដិ​របស់​ពួក​គេ​ឲ្យ​បាន​ដឹង តាម​រយៈ​ “Safe Status...