កាលពីអត្ថបទមុន សំបុកអាយធី បានណែនាំអំពីគេហទំព័រចំនួន ១៥ ផ្សេងគ្នា ដែលអាចឲ្យមិត្តអ្នកអានអាចទាញយក ជក់
(Brush) សម្រាប់ Adobe Photoshop ដោយសេរី និងឥតគិតថ្លៃ។ ប៉ុន្តែ
ទោះជាយ៉ាងណា សេចក្តីត្រូវការរបស់មនុស្សគឺផ្សេងៗពីគ្នា
ពេលខ្លះលោកអ្នកអាចនឹងគិតថា បើសិនជាជក់នេះ មានលក្ខណៈដូចនេះ ដូចនោះ
ប្រហែលជាអាចជួយសម្រួលការងាររបស់លោកអ្នកបានល្អជាងនេះ។ ថ្ងៃនេះ សំបុកអាយធី នឹងលើកយកវិធីសាស្រ្តងាយៗក្នុងការបង្កើតជក់តាមរយៈ Adobe Photoshop មកបង្ហាញជូនប្រិយមិត្ត សំបុកអាយធី ទាំងអស់ ដូចតទៅ៖
សូមកំណត់ទំហំ 1000 x 1000 pixels (ជ្រើសខ្នាតជា Pixels) និងកំណត់ Background Contents ជាពណ៌ស ។

បញ្ជាក់ៈ
១. សូមចំណាំថា យើងប្រើប្រាស់ពណ៌ចំនួនតែពីរប៉ុណ្ណោះគឺ ពណ៌ស (#ffffff) ជាផ្ទៃខាងក្រោយ ដែលនឹងក្លាយជាគ្មានផ្ទៃ (ផ្ទៃធ្លុះ ឫTransparency) និងពណ៌ខ្មៅ (#000000) ដែលនឹងក្លាយជាទឹកខ្មៅ (Ink)។
២. លោកអ្នកអាចធ្វើជក់ដែលមានទំហំដល់ទៅ 2500 x 2500 pixels ប៉ុន្តែលោកអ្នកមិនគួរយកទំហំធំពេកទេ ដោយហេតុថា វាត្រូវការ memory ច្រើន និងកម្លាំងម៉ាស៊ីនខ្លាំង ដែលអាចឲ្យកំព្យូទ័រលោកអ្នកធ្លាក់ខ្លួន SLOW។
៣. បើក្រដាសនោះទំហំតូច (ឧ. 150 x 150) នោះវាត្រូវការ memory តិច នាពេលកំពុងប្រើ ប៉ុន្តែវាអាចបែក ព្រិល នៅពេលដែលយើងត្រូវការវាក្នុងទំហំធំ។ ដូចនេះ សូមបង្កើតជក់ដែលមានទំហំធំល្មម តាមដែលអ្នកត្រូវការប្រើ ទើបជាការប្រសើរ។
បន្ទាប់មក សូមគូសរូបរាងសរសៃជក់របស់លោកអ្នក ដោយប្រើពណ៌ខ្មៅ (#000000)។ សូមបញ្ជាក់ផងដែរថា លោកអ្នកបង្កើតជក់ក្នុងទំហំធំប៉ុណ្ណា វាមានទំហំជាទូទៅ(Default Size)ធំប៉ុននោះដែរ។ បន្ទាប់ពីបានរួចរាល់ហើយ សូមចុច Edit (Menu) > Define Brush Preset…

ជាដំបូង៖ បង្កើតឯកសារថ្មី
សូមបើកកម្មវិធី Adobe Photoshop និងបង្កើតក្រដាសថ្មីមួយ ដោយចុច File (Menu) > New ឫ Ctrl + N នៅលើក្តារចុច។សូមកំណត់ទំហំ 1000 x 1000 pixels (ជ្រើសខ្នាតជា Pixels) និងកំណត់ Background Contents ជាពណ៌ស ។
បញ្ជាក់ៈ
១. សូមចំណាំថា យើងប្រើប្រាស់ពណ៌ចំនួនតែពីរប៉ុណ្ណោះគឺ ពណ៌ស (#ffffff) ជាផ្ទៃខាងក្រោយ ដែលនឹងក្លាយជាគ្មានផ្ទៃ (ផ្ទៃធ្លុះ ឫTransparency) និងពណ៌ខ្មៅ (#000000) ដែលនឹងក្លាយជាទឹកខ្មៅ (Ink)។
២. លោកអ្នកអាចធ្វើជក់ដែលមានទំហំដល់ទៅ 2500 x 2500 pixels ប៉ុន្តែលោកអ្នកមិនគួរយកទំហំធំពេកទេ ដោយហេតុថា វាត្រូវការ memory ច្រើន និងកម្លាំងម៉ាស៊ីនខ្លាំង ដែលអាចឲ្យកំព្យូទ័រលោកអ្នកធ្លាក់ខ្លួន SLOW។
៣. បើក្រដាសនោះទំហំតូច (ឧ. 150 x 150) នោះវាត្រូវការ memory តិច នាពេលកំពុងប្រើ ប៉ុន្តែវាអាចបែក ព្រិល នៅពេលដែលយើងត្រូវការវាក្នុងទំហំធំ។ ដូចនេះ សូមបង្កើតជក់ដែលមានទំហំធំល្មម តាមដែលអ្នកត្រូវការប្រើ ទើបជាការប្រសើរ។
បន្ទាប់មក សូមគូសរូបរាងសរសៃជក់របស់លោកអ្នក ដោយប្រើពណ៌ខ្មៅ (#000000)។ សូមបញ្ជាក់ផងដែរថា លោកអ្នកបង្កើតជក់ក្នុងទំហំធំប៉ុណ្ណា វាមានទំហំជាទូទៅ(Default Size)ធំប៉ុននោះដែរ។ បន្ទាប់ពីបានរួចរាល់ហើយ សូមចុច Edit (Menu) > Define Brush Preset…
សូមបញ្ចូលឈ្មោះ សម្រាប់ជក់ថ្មីរបស់លោកអ្នក។
From:Sombokit
No comments:
Post a Comment