Thursday, June 11, 2015

បើក Facebook និង Youtube នៅពេល Router block


សព្វ​ថ្ងៃ​យើង​ទាំង​អស់​គ្នា​ដែល​រស់​នៅ​ក្នុង​សម័យ Facebook មិន​អាច​ខ្វះ​បាន​ទេ​នូវ​បណ្តាញ​ទំនាក់​ទំនង​សង្គ​ម​មួយ​នេះ​ដើម្បី​កំសាន្ត តាម​ដាន​ពត៌​មាន និង​ចែក​ចាយ​នូវអ្វីថ្មីៗ​​ដែល​​ខ្លួន​​មាន​​ជា​ដើម។ បើ​អត់​បាន​ប្រើ​វា​ហាក់​ដូច​ជា​ខ្លះ​អ្វី​ដែល​សំខាន់​បំផុត​ម្យ៉ាង​សំរាប់​ជីវិត។ ប៉ុន្តែ​ពិត​ណាស់​ថា ការលេង Facebook ​ធ្វើ​​ឲ្យ​​យើង​​ចំ​ណាយ​ពេល​វេលា​ដ៏​មាន​តំលៃ​ចោល​មួយ​ចំនួន​ធំ ហើយ​បើ​អ្នក​មើល Youtube វិញ​ធ្វើ​​ឲ្យ​​យឺត​​ដល់​ល្បឿន Internet នៅ​កន្លែង​ធ្វើ​ការ​របស់​អ្នក។ ដើម្បី​ឲ្យ​ស្ថាប័ន​គេ​មាន​វិន័យ និង​ចង់​ឲ្យ​អ្នក​ធ្វើ​ការ​ឲ្យ​គេ​បាន​ពេញ​ជើង​ពេញ​ដៃ​គេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​លេង Facebook ផ្តេស​ផ្តាស​នៅ​កន្លែង​ធ្វើ​ការ​ទេ។ 
អ្នក​បច្ចេ​ក​ទេ​ស​ខាង IT បើគេ Block មិន​អោយ​មើល Web site ណា​មួយ​គឺ​គេ​តែង​តែ Set Proxy Server ដូច​នេះ​បើ​យើ​ង​ចង់​ឲ្យ​អាច Access ទៅ​ក្រៅ​បាន​ត្រូវ​តែ​ប្រើ​ Proxy ខាង​ក្រៅ​។
 -របៀប​ទី​មួយប្រើ Tor Web Browser៖ ជា​មួយ Tor Web Browser  គឺ​មិន​ខុស​គ្នា​អំពី Web Browser ដ​ទៃ​ទៀត​ដូច​ជា Firer Fox , Chrome , Internet Explorer …ទេ ប៉ុ​ន្តែ Tor Web Browser ប្រើ Proxy ខាង​ក្រៅបាន​។ លោក​អ្ន​ក​អាច Download  តាម Link៖ Download Tor Browser រួច​បើក​កម្ម​វិធី Tor Browser នេះ។
  -របៀបទី២ បើអ្នកប្រើ FireFox សូមអនុវត្តជំហានខាងក្រោម៖ 
​ បើក FrieFox ហើយ ចុចប៊ុយតុង Alt នៅលើកុំព្យូទ័រដើម្បីឲ្យវាចេញផ្ទាំងតូចដូចខាងក្រោម
ជ្រើសរើសយក Network ----> Settings
Click OK ហើយសាកល្បងបើក Facebook ឬ YouTube នោះអ្នកនឹងអាចប្រើបានហើយ។
ការ​បង្ហាញ​មក​នេះ​គ្មាន​គោល​បំណង​ឲ្យ​អ្នក​ធ្វើ​ស​កម្មភាព​ខុស​ពី​វិន័យ​របស់​ស្ថាប័ន​របស់​អ្នក ឬប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​របស់​អ្នក​ទេ ដូច្នេះ​អ្នក​គួរ​តែ​ពិចារណា​ហើយ​អនុវត្ត​តាម​ការ​ណែ​នាំ​របស់​ស្ថាប័ន​អ្នក​ឲ្យ​បាន​ល្អ ប៉ុន្តែ​ជា​ការ​ត្រឹម​ត្រូវ​អ្នក​អាច​ឆ្លៀត​ពេល​លេង Facebook ឬ​មើល YouTube នៅ​ម៉ោង​សំរាក​ដែល​មិន​ប៉ះពាល់​ដល់​ការងារ​បាន។ លើស​ពី​នេះ​ទៅ​ទៀត សម័​យ​នេះ​ទៅ​ហើយ​យើង​ម្នាក់ៗ​មាន​ស្មាត​ហ្វូន​ស្ទើរ​តែ​គ្រ​ប់​ដៃ ហើយ​មិន​​បាច់​ប្រើ​អ៊ីន​ធឺណេត​នៅ​កន្លែង​ធ្វើ​ការ​ក៏​យើង​អាច​ប្រើ Facebook បានដែរ...។
From :Camtopic

តើអ្នកចូលចិត្តអត្ថបទនេះទេ?



No comments:

Post a Comment

Sabay For The day

Showing posts with label Technology. Show all posts
Showing posts with label Technology. Show all posts

30 May 2015

អាមេរិក​ប្រើ​កូន​យន្តហោះ Drone ​ទំហំ​ប៉ុន​មេដៃ ដើម្បី​ឈ្លប​យក​ការណ៍​

ដើម្បី​អាច​ឈ្លប​ការណ៍​ទីតាំង​របស់​សត្រូវ​បាន អាមេរិក​បាន​បាន​ប្រើ​ប្រាស់​​កូន​យន្តហោះ Drone ដ៏​តូច​មួយ​ឈ្មោះ Black Hornet Nano ​ដែល​មាន​ទំហំ​​ធំ​ជាង​មេ​ដៃ​បន្តិច ដោយ​​​បំពាក់​កាមេរ៉ា​ដើម្បី​​អាច​ថត​យក​ការណ៍​បាន​រហ័ស។ ...

24 May 2015

បច្ចេកវិទ្យាទំនើប​​ World Cup ប្រើ ​​កុំ​ឱ្យ​ឈ្លោះ​គ្នា​រឿង​​បាល់​ចូល​ទី​ឬ​អត់

បច្ចេកវិទ្យា Goalline ត្រូវ​បាន​ប្រើ​ប្រាស់​ដំបូង​ក្នុង​​រដូវ​កាល​បាល់​ទាត់​ពិភព​លោក FIFA World Cup នៅ​ប្រទេស​ប្រេស៊ីល ​ឆ្នាំ​២០១៤ ដើម្បី​ជួយ​កាត់​សេចក្ដី​ថា​តើ​បាល់​ចូល​ទី​ឬ​អត់ នៅ​ពេល​បាល់​ធ្លាក់​កៀក​នឹង​ខ្សែ​​ត្រង់​កន្លែង​ចាំ​ទី​ ហើយ​ខ្ទាត​ចេញ​មក​ក្រៅ​ទី​វិញ។ ជាក់ស្ដែង​ ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​ហុងឌុយ​រ៉ាស់​នៅ World Cup ប្រទេស​​ប្រេស៊ីល​កាល​ពី​ឆ្នាំ​២០១៤ ក៏​បាន​កាត់​សេចក្ដី​ដោយ​បច្ចេកវិទ្យា Goalline ថា​គ្រាប់​បាល់​ដែល​អ្នក​ចាំ​ទី...

07 May 2015

ផលប៉ះពាល់​​សម្រាប់ Android ដែលដំឡើងកម្មវិធីតាម APK

ទូរស័ព្ទដែល​ដំណើរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាចនឹងប្រឈមមុខយ៉ាង​ខ្លាំង​ជាមួយ Malware ដែលជាកម្មវិធីមេរោគរំខានមួយបែប ដែលចូលទៅប្រមូលទិន្នន័យ ឬបង្អាកដំណើរការនានា ប្រសិនបើ​លោកអ្នកដំឡើង​កម្មវិធី​ក្រៅពី Google Play ។ ការទាញយក​កម្មវិធី Crack ឬហ្គេមហ្វ្រីៗ ជាប្រភេទ File .APK ពីគេហទំព័រ​ដទៃ ដែល​មិនមាន​ប្រភពច្បាស់លាស់ នឹងធ្វើឲ្យទូរស័ព្ទ ឬ Table លោកអ្នក​កាន់តែងាយ​ប៉ះពាល់ដល់​បញ្ហា​សុវត្ថិភាព ។ Android ផ្តល់សិទ្ធិ​ឲ្យលោកអ្នក ក្នុងការដំឡើង​កម្មវិធីនានាក្រៅពី...

26 April 2015

Facebook ចេញ​ Tool ថ្មី​​​រួម​ចំណែក​ជួយ​អ្នក​​​គ្រោះ​ថ្នាក់​រញ្ជួយ​ដី​នៅ​នេប៉ាល់

ព័ត៌មានពី Facebook Facebook ​បាន​ចេញ​មុខ​ងារ​​ប្រកាស​សុវត្ថិភាព​ថ្មី​មួយ​ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​តែ​ប៉ះ​ពាល់​ក្នុង​គ្រោះ​ធម្មជាតិ​​រញ្ជួយ​ដី​ នៅ​នេប៉ាល់ អាច​ផ្ដល់​ដំណឹង​ដល់​​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ ឬ​មិត្តភ័ក្ដិ​របស់​ពួក​គេ​ឲ្យ​បាន​ដឹង តាម​រយៈ​ “Safe Status...