Friday, May 15, 2015

Facebook Messenger ត្រូវ​បានអភិវឌ្ឍជា​ Messenger.com

Facebook បាន​ដាក់​កម្មវិធី Messenger របស់​ខ្លួន​ទៅ​ជា domain ​គេហទំព័រ​ថ្មី​មួយ គឺ Messenger.com ដែល​ជា​គេហទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ដែល​ចង់​ត្រឹម​តែ​ ជជែក​កម្សាន្ត (chat) ជាដើម។ មិន​ខុស​គ្នា​ពី Messenger នៅ​ក្នុង​ទូរសព្ទ​ប៉ុន្មាន​ទេ Messenger មាន​មុខងារ​ និង User Interface ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​វា​ជា​ចំណែក​មួយ​ជួយ​ដល់​លោកអ្នក​ដែល​ច្រើន​តែ​ធ្វើ​ការ​ជាមួយ​ កុំព្យូទ័រ។ ចង់​ដឹង​ថា Messenger.com មាន​អ្វី​ថ្មី​ប្លែក​ខ្លះ សូម​តាមដាន​ជាមួយ សំបុកអាយធី ដូច​តទៅ៖
main UI

Messenger Business

Messenger.com ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ចម្បង​សម្រាប់​លោកអ្នក​ដែល​មាន​ភ្ជាប់ ​គម្រោង​ពាណិជ្ជកម្ម Messenger Business ​ដែល​លោកអ្នក​នឹង​អាច​ធ្វើ​ការ chat ដោយ​​ផ្ទាល់​ជាមួយ​អតិថិជន​របស់​លោកអ្នក​ ជាមួយ​នឹង​ព័ត៌មាន​អំពី​ផលិតផល​ផ្សេងៗ ចម្ងល់ ឬ​ក៏​ការ​ report problems ផ្សេងៗ​ជាដើម ។
messenger-biz-798x310

ចែក​រំលែក​រូបភាព​មាន​ចលនា

FB Messenger នឹង​ចាប់​ដៃគ្នា​ជាមួយ​នឹង Giphy ដើម្បី​ឲ្យ​លោកអ្នក​អាច​ធ្វើ​ការ​​ចែក​រំលែក​រូបភាព​មាន​ចលនា GIFបាន ។​
giphy2-730x423

Video-Call

លើស​​ពី voice-call, FB Messenger ត្រូវ​បាន​ដាក់​បន្ថែម​មុខងារ​ video-call ដែល​មាន​គុណ​ភាព​មិន​ចាញ់ Skype របស់ Microsoft នោះ​ឡើយ ។
03

Desktop Notification

លើស​ពី​នេះ លោកអ្នក​អាច​ចូល​ទៅ​កំណត់​បើក​មុខងារ ជូន​ដំណឹង (Notification) នៅ​ក្នុង​ settings ក៏​បាន​ ដែល​ជួយ​ប្រាប់​លោកអ្នក​នា​រាល់​ពេល​ដែល​លោកអ្នក​ទទួល​បាន​សារ​ថ្មី ឬ​ការ​ហៅ​ចូល​ជា​ដើម​នោះ ។
notification

Stay Logged in

លោកអ្នក​អាច​ចូល​ទៅ​សាកល្បង​ប្រើប្រាស់​ Messenger.com ដោយ ​មិន​ចាំ​បាច់​ធ្វើ​ការ login ម្តង​ទៀត​ទេ ប្រសិន​បើ​លោកអ្នក​បាន​ធ្វើ​ការ​ login ទៅ​ក្នុង Facebook.com រួច​ហើយ​នោះ តែ​ប្រសិន​បើ​លោកអ្នក​តម្រូវឲ្យ​ធ្វើ​ការ​ login ម្តង​ទៀត​នោះ សូម​ធ្វើ​ការ refresh ពីរ​បី​ដង នោះ​វា​នឹង​ដំណើរ​ការ​បាន​ធម្មតា។
first look

Standalone App for Mac

សម្រាប់​លោកអ្នក​ដែល​ប្រើប្រាស់ Mac លោកអ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​ ដើម្បី​ប្រើប្រាស់​ជាលក្ខណៈ desktop client ប្រសិន​បើលោកអ្នក​មិន​ចង់​បើក browser ។
messenger for mac
គម្រោង​បន្ទាប់​របស់​ក្រុមហ៊ុន​ Facebook នា​ពេល​ខាង​មុខ នឹង​មាន​ដូច​ជា៖
  • Social networking
  • Messaging your friends (Messenger, WhatsApp)
  • Messaging businesses (Messenger)
  • Advertising (Paid Ads, LiveRail, Pages)
  • Paying your friends
  • Buying and selling things online
  • Virtual reality (Oculus)
  • Gaming
  • News
  • Video/TV (Facebook Video)
  • Development platform (Parse)
  • How you actually receive the internet
  • Photos (Instagram)
តើ​លោកអ្នក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ update នេះ? សូម​ដាក់​មតិ​របស់​លោកអ្នក​នៅ​ក្នុង​ប្រអប់​ខាង​ក្រោម។ :)

No comments:

Post a Comment

Sabay For The day

Showing posts with label Technology. Show all posts
Showing posts with label Technology. Show all posts

30 May 2015

អាមេរិក​ប្រើ​កូន​យន្តហោះ Drone ​ទំហំ​ប៉ុន​មេដៃ ដើម្បី​ឈ្លប​យក​ការណ៍​

ដើម្បី​អាច​ឈ្លប​ការណ៍​ទីតាំង​របស់​សត្រូវ​បាន អាមេរិក​បាន​បាន​ប្រើ​ប្រាស់​​កូន​យន្តហោះ Drone ដ៏​តូច​មួយ​ឈ្មោះ Black Hornet Nano ​ដែល​មាន​ទំហំ​​ធំ​ជាង​មេ​ដៃ​បន្តិច ដោយ​​​បំពាក់​កាមេរ៉ា​ដើម្បី​​អាច​ថត​យក​ការណ៍​បាន​រហ័ស។ ...

24 May 2015

បច្ចេកវិទ្យាទំនើប​​ World Cup ប្រើ ​​កុំ​ឱ្យ​ឈ្លោះ​គ្នា​រឿង​​បាល់​ចូល​ទី​ឬ​អត់

បច្ចេកវិទ្យា Goalline ត្រូវ​បាន​ប្រើ​ប្រាស់​ដំបូង​ក្នុង​​រដូវ​កាល​បាល់​ទាត់​ពិភព​លោក FIFA World Cup នៅ​ប្រទេស​ប្រេស៊ីល ​ឆ្នាំ​២០១៤ ដើម្បី​ជួយ​កាត់​សេចក្ដី​ថា​តើ​បាល់​ចូល​ទី​ឬ​អត់ នៅ​ពេល​បាល់​ធ្លាក់​កៀក​នឹង​ខ្សែ​​ត្រង់​កន្លែង​ចាំ​ទី​ ហើយ​ខ្ទាត​ចេញ​មក​ក្រៅ​ទី​វិញ។ ជាក់ស្ដែង​ ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​ហុងឌុយ​រ៉ាស់​នៅ World Cup ប្រទេស​​ប្រេស៊ីល​កាល​ពី​ឆ្នាំ​២០១៤ ក៏​បាន​កាត់​សេចក្ដី​ដោយ​បច្ចេកវិទ្យា Goalline ថា​គ្រាប់​បាល់​ដែល​អ្នក​ចាំ​ទី...

07 May 2015

ផលប៉ះពាល់​​សម្រាប់ Android ដែលដំឡើងកម្មវិធីតាម APK

ទូរស័ព្ទដែល​ដំណើរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាចនឹងប្រឈមមុខយ៉ាង​ខ្លាំង​ជាមួយ Malware ដែលជាកម្មវិធីមេរោគរំខានមួយបែប ដែលចូលទៅប្រមូលទិន្នន័យ ឬបង្អាកដំណើរការនានា ប្រសិនបើ​លោកអ្នកដំឡើង​កម្មវិធី​ក្រៅពី Google Play ។ ការទាញយក​កម្មវិធី Crack ឬហ្គេមហ្វ្រីៗ ជាប្រភេទ File .APK ពីគេហទំព័រ​ដទៃ ដែល​មិនមាន​ប្រភពច្បាស់លាស់ នឹងធ្វើឲ្យទូរស័ព្ទ ឬ Table លោកអ្នក​កាន់តែងាយ​ប៉ះពាល់ដល់​បញ្ហា​សុវត្ថិភាព ។ Android ផ្តល់សិទ្ធិ​ឲ្យលោកអ្នក ក្នុងការដំឡើង​កម្មវិធីនានាក្រៅពី...

26 April 2015

Facebook ចេញ​ Tool ថ្មី​​​រួម​ចំណែក​ជួយ​អ្នក​​​គ្រោះ​ថ្នាក់​រញ្ជួយ​ដី​នៅ​នេប៉ាល់

ព័ត៌មានពី Facebook Facebook ​បាន​ចេញ​មុខ​ងារ​​ប្រកាស​សុវត្ថិភាព​ថ្មី​មួយ​ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​តែ​ប៉ះ​ពាល់​ក្នុង​គ្រោះ​ធម្មជាតិ​​រញ្ជួយ​ដី​ នៅ​នេប៉ាល់ អាច​ផ្ដល់​ដំណឹង​ដល់​​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ ឬ​មិត្តភ័ក្ដិ​របស់​ពួក​គេ​ឲ្យ​បាន​ដឹង តាម​រយៈ​ “Safe Status...