Friday, May 15, 2015

៥ គេហទំព័រ​ក្នុង​ការលេងពណ៌ Google Maps

Google Maps គឺ​ជា​មគ្គុទេសក៍​នាំ​ផ្លូវ​ និង​បង្ហាញ​ទី​តាំង​ភូមិ​សាស្រ្ត​ដ៏​ល្អ​បំផុត ដែល​ត្រូវ​បាន​ដាក់ឲ្យ​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន Google ទោះ​ជា​យ៉ាង​ណា រាល់​ផែន​ទី ឫ​ទីតាំង​ភូមិសាស្រ្ដ​ដែល​លោកអ្នក​ទទួល​បាន​នោះ គឺ​ស្ថិត​ក្នុង​ទម្រង់​ដូច​ៗ​គ្នា ដែលពេល​នេះ ជាមួយ​ សំបុកអាយធី លោកអ្នក​នឹង​អាច​លេង style ប្ដូរ​ពណ៌​ផែន​ទី Google Maps របស់​លោកអ្នក​បាន​ទៅ​តាម​​ការ​ចូល​ចិត្ត និង​ធ្វើ​ឲ្យ​ការ​ងារ រចនា​ របស់​លោកអ្នក​កាន់តែ​មាន​សោភ័ណ្ឌ​ភាព​កើន​ឡើង​ថែម​មួយ​កម្រិត​ទៀត។
Hopper Snazzy Maps

១.​ Styled Maps Wizard

Styled Maps Wizard ត្រូវ ​បាន​បង្កើត​ឡើង​ដោយ Google ​ខ្លួន​ឯង​ផ្ទាល់ ក្នុង​​គោលបំណង​អនុញ្ញាត​ឲ្យ developer ធ្វើ​ការ​ផ្លាស់​ ពណ៌​ ផ្សេងៗបាន និង​ទទួល​យក​ជា JSON code ដែល​អាច​ប្រើប្រាស់​ជាមួយ​នឹង Google Maps API បាន ។
Styled Map Wizard

២. Evoluted

Evoluted ជា​គេហទំព័រ​មួយ​ ដែល​បាន​ផ្ដល់​នូវ​មុខងារ​ក្នុង​ការ customize ពណ៌​របស់​ Google Maps ក្នុង​តម្លៃ​ជា​​ចំនួន​ប្រព័ន្ធ​គោល ១៦ (HEX)។
Evoluted

៣. GoogleMaps Colorizr

GoogleMaps Colorizr ផ្ដល់ ​ជូន​នូវ​ការ customize បាន​យ៉ាង​ប្រសើរ ដោយ​លោកអ្នក​អាច​ធ្វើ​ការ customize តាម​ features ដូច​ជា​ទឹក ផ្លូវ ព្រៃ​ភ្នំ ផ្សេងៗ​ជាដើម ដោយឡែកៗ​ពី​គ្នា។
GoogleMaps Colorizr

៤. MapStylr

ជាមួយ​នឹង MapStylr លោកអ្នក​អាច​ជ្រើស​រើស​យក template ដែល​មាន​សម្រាប់​ ដូចជា Light Monochrome, Retro ឫ Facebook style ជា​ដើម ក៏​បាន​ផងដែរ ។
MapStylr

៥. Snazzymaps

ដូច​គ្នា​នឹង MapStylr ដែរ Snazzymaps មាន​ tempates ជា​ច្រើន​ស្ថិត​នៅ​តម្រៀប​គ្នា រួម​មាន​ពណ៌ ខៀវ​ ខ្មៅ ក្រហម ស ប្រផេះ បៃតង… គឺ​កំពុង​រង់ចាំ​ឲ្យ​លោកអ្នក​ជ្រើសរើស​យក​តាម​ចំណង់ចំណូល​ចិត្ត ។
Snazzy Maps   Free Styles for Google Maps
លោកអ្នក​ក៏​អាច​ចូល​ទៅ​មើល Google Maps API បាន​ផងដែរ តាម​រយៈ​ទី​នេះ​។ សំបុកអាយធី សង្ឃឹម​ថា នឹង​បាន​ឃើញ​ពណ៌​ផ្សេងៗ​របស់​ផែនទី​ Google ​នឹង​​បាន​លេច​ឡើង​ក្នុង​​ ទម្រង់ ពណ៌​ផ្សេងៗ​គ្នា សម្រាប់​ការងារ​រចនា​ផ្សេងៗ ដូចនេះ កុំ​ភ្លេច​ចុច LIKE និង SHARE 😉
From:Sombokit

No comments:

Post a Comment

Sabay For The day

Showing posts with label Technology. Show all posts
Showing posts with label Technology. Show all posts

30 May 2015

អាមេរិក​ប្រើ​កូន​យន្តហោះ Drone ​ទំហំ​ប៉ុន​មេដៃ ដើម្បី​ឈ្លប​យក​ការណ៍​

ដើម្បី​អាច​ឈ្លប​ការណ៍​ទីតាំង​របស់​សត្រូវ​បាន អាមេរិក​បាន​បាន​ប្រើ​ប្រាស់​​កូន​យន្តហោះ Drone ដ៏​តូច​មួយ​ឈ្មោះ Black Hornet Nano ​ដែល​មាន​ទំហំ​​ធំ​ជាង​មេ​ដៃ​បន្តិច ដោយ​​​បំពាក់​កាមេរ៉ា​ដើម្បី​​អាច​ថត​យក​ការណ៍​បាន​រហ័ស។ ...

24 May 2015

បច្ចេកវិទ្យាទំនើប​​ World Cup ប្រើ ​​កុំ​ឱ្យ​ឈ្លោះ​គ្នា​រឿង​​បាល់​ចូល​ទី​ឬ​អត់

បច្ចេកវិទ្យា Goalline ត្រូវ​បាន​ប្រើ​ប្រាស់​ដំបូង​ក្នុង​​រដូវ​កាល​បាល់​ទាត់​ពិភព​លោក FIFA World Cup នៅ​ប្រទេស​ប្រេស៊ីល ​ឆ្នាំ​២០១៤ ដើម្បី​ជួយ​កាត់​សេចក្ដី​ថា​តើ​បាល់​ចូល​ទី​ឬ​អត់ នៅ​ពេល​បាល់​ធ្លាក់​កៀក​នឹង​ខ្សែ​​ត្រង់​កន្លែង​ចាំ​ទី​ ហើយ​ខ្ទាត​ចេញ​មក​ក្រៅ​ទី​វិញ។ ជាក់ស្ដែង​ ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​ហុងឌុយ​រ៉ាស់​នៅ World Cup ប្រទេស​​ប្រេស៊ីល​កាល​ពី​ឆ្នាំ​២០១៤ ក៏​បាន​កាត់​សេចក្ដី​ដោយ​បច្ចេកវិទ្យា Goalline ថា​គ្រាប់​បាល់​ដែល​អ្នក​ចាំ​ទី...

07 May 2015

ផលប៉ះពាល់​​សម្រាប់ Android ដែលដំឡើងកម្មវិធីតាម APK

ទូរស័ព្ទដែល​ដំណើរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាចនឹងប្រឈមមុខយ៉ាង​ខ្លាំង​ជាមួយ Malware ដែលជាកម្មវិធីមេរោគរំខានមួយបែប ដែលចូលទៅប្រមូលទិន្នន័យ ឬបង្អាកដំណើរការនានា ប្រសិនបើ​លោកអ្នកដំឡើង​កម្មវិធី​ក្រៅពី Google Play ។ ការទាញយក​កម្មវិធី Crack ឬហ្គេមហ្វ្រីៗ ជាប្រភេទ File .APK ពីគេហទំព័រ​ដទៃ ដែល​មិនមាន​ប្រភពច្បាស់លាស់ នឹងធ្វើឲ្យទូរស័ព្ទ ឬ Table លោកអ្នក​កាន់តែងាយ​ប៉ះពាល់ដល់​បញ្ហា​សុវត្ថិភាព ។ Android ផ្តល់សិទ្ធិ​ឲ្យលោកអ្នក ក្នុងការដំឡើង​កម្មវិធីនានាក្រៅពី...

26 April 2015

Facebook ចេញ​ Tool ថ្មី​​​រួម​ចំណែក​ជួយ​អ្នក​​​គ្រោះ​ថ្នាក់​រញ្ជួយ​ដី​នៅ​នេប៉ាល់

ព័ត៌មានពី Facebook Facebook ​បាន​ចេញ​មុខ​ងារ​​ប្រកាស​សុវត្ថិភាព​ថ្មី​មួយ​ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​តែ​ប៉ះ​ពាល់​ក្នុង​គ្រោះ​ធម្មជាតិ​​រញ្ជួយ​ដី​ នៅ​នេប៉ាល់ អាច​ផ្ដល់​ដំណឹង​ដល់​​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ ឬ​មិត្តភ័ក្ដិ​របស់​ពួក​គេ​ឲ្យ​បាន​ដឹង តាម​រយៈ​ “Safe Status...