Thursday, May 14, 2015

កំហុស​ឆ្គង ១០​យ៉ាង​របស់​អ្នក​ប្រើប្រាស់ Photoshop

ប្រិយមិត្ត​របស់​កម្មវិធី Photoshop ប្រាកដ​ជា​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ជា​ច្រើន ដែល​ សំបុកអាយ​ធី​ ប្រមូល​យក​មក​ធ្វើ​ការ​ចែក​រំលែក ពិសេស​សម្រាប់​លោកអ្នក​ដែល​ទើប​តែ​នឹង​ចាប់​ផ្តើម​ជាមួយ​កម្មវិធី​មួយ​ នេះ។ អត្ថបទ​នេះ​ នឹង​បង្ហាញ​អំពី​កំហុស​ឆ្គង​ខ្លះ​ៗ ដែល​អាច​នឹង​ជា​គោល​គំនិត​សម្រាប់​លោកអ្នក​ជៀសវាង​ ដើរ​ជាន់​ដាន​ដដែលៗ ដែល​ក្នុង​នោះ​រួម​មាន​ដូច​ត​ទៅ៖

១. ទាល់​តែ​ចប់​បាន Save

ហានិភ័យ​មួយ​ដែល​តែង​តែ​កើត​មាន​ជា​ប្រចាំ គឺ​ការ​ចាប់​ផ្ដើម​ធ្វើ​​កិច្ច​ការ​ម្តង​ទៀត​ ដោយ​សារ​តែ​មិន​បាន​រក្សា​ទុក (save)។ នេះ​ជា​ចំណុច​មួយ​សំខាន់​ ពិសេស​សម្រាប់​លោកអ្នក​ដែល​ប្រើប្រាស់ desktop ដែល​អាច​ជួប​នឹង​បញ្ហា​ដាច់​ចរន្ត​អគ្គិសនី។ មិន​ថា​តែ Photoshop នោះ​ទេ ប៉ុន្តែ​ក៏​ចំពោះ​កិច្ចការ​ដទៃ​ផ្សេង​ទៀត ដូច​ជា Word, Excel នោះ​ផង​ដែរ។​ លោកអ្នក​អាច​នឹង​ទុក​ចិត្ត​លើ Autosave ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ការដែល​យើង​ធ្វើ​ខ្លួន​ឯង ទើប​គួរ​ជា​ទី​ទុក​ចិត្ត។

២. មិនចង់​ប្រើ shortcuts

វិធី​សាស្រ្ត​ក្នុង​ការ​ប្រើប្រាស់ ផ្លាស់​ប្ដូរ tools ក្នុង Photoshop បាន​លឿន​និង​រហ័ស ហើយ​ថែម​ទាំង​បង្កើន​ប្រសិទ្ធិភាព​ការងារ​នោះ គឺ​ការ​ប្រើប្រាស់ shortcut។ លោកអ្នក​អាច​នឹង​គិត​ថា shortcut ច្រើន​យ៉ាង​ហ្នឹង ធ្វើ​ម្តេច​នឹង​អាច​ចាំ​អស់? តាម​ការ​ពិត​លោកអ្នក​អាច​ព្យាយាម​ចង​ចាំ​ត្រឹម​តែ​អ្វី​ដែល​លោកអ្នក​ ប្រើប្រាស់​ជា​ប្រចាំ​ក៏​បាន។ បន្តិច​ម្តងៗ លោកអ្នក​នឹង​ចង​ចាំ​បាន​យ៉ាង​ច្រើន ហើយចុច​យ៉ាង​លឿ​ន​មើល​ដៃ​សឹង​មិន​ទាន់​ផង 😀

៣. ពឹង​ផ្អែក​លើ​ឧបករណ៍ Magic Wand

លោកអ្នក​នឹង​ច្រើន​តែ​ប្រើ​ប្រាស់​ Magic Wand ដើម្បី​ធ្វើ​ការ​ select យក ឫ​លុប​ចេញពី layer ដើម ពីព្រោះថា​វា​មាន​លក្ខណៈ​ងាយ​ស្រួល និង​លឿន​រហ័ស ប៉ុន្តែ​លោកអ្នក​គប្បី​ដឹង​ថា វា​ធ្វើ​ការ​គណនា​រក​ពណ៌​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល ដែល​ពេល​ខ្លះ មិន​អាច​កំណត់​បាន​ត្រឹម​ត្រូវ ឫ​ដូច​អ្វី​ដែល​លោកអ្នក​ចង់​បាន​នោះ​ទេ។​ លោកអ្នក​គប្បី​ពិចារណា​ប្រើប្រាស់​វិធី​ផ្សេង​ទៀត​ដែល​អាច​នឹង​មាន​លក្ខណៈ​ ច្បាស់​លាស់​ និង​លឿន​ជាង ដូចជា​ការប្រើប្រាស់ pen tool, lasso tool ឫ​​តាម​ color channels ជា​ដើម។
អត្ថបទ​គួរ​អាន វិធី ៥ យ៉ាង​ក្នុង​ការ Select ក្នុង Photoshop
magic wand tool

៤. មិន​ប្រើប្រាស់ guides និង grids

នេះ​អាច​ជា​បញ្ហា​សំខាន់​មួយ សម្រាប់​លោកអ្នក​ដែល​កំពុង​តែ​ធ្វើ​ការ​រចនាគេហទំព័រ ហើយ​វា​ក៏​មាន​ប្រយោជន៍​ផង​​ដែរ សម្រាប់​លោកអ្នក​ដែល​ចង់​គូរ​រូប ​ជា​ដើម។
grid

៥. ប្រើប្រាស់ 72dpi

ជាទូទៅ​ Photoshop ដាក់ resolution ឲ្យ 72dpi (dots per inch) ដែល​នេះ​ជា​កម្រិត​ច្បាស់​មួយ​សម្រាប់ការ​រចនា​​គេហទំព័រ ប៉ុន្តែ​មិន​មែន​សម្រាប់​ការងារ​ព្រីន (printing) នោះ​ទេ។ លោកអ្នក​គប្បី​ចាប់​ផ្ដើម​ការ​ងារ​ជាមួយ​និង resolution 300dpi តាំង​ពី​ពេល​បង្កើត​ផ្ទាំង​ការ​ងារ​ដំបូង។ សម្រាប់​ការ​កែប្រែ​ចំនូន resolution តាមក្រោយ អាច​នឹង​ជួប​នូវ​បញ្ហាព្រិល​បែក នៅ​ពេល​ធ្វើ​ការ​ព្រីន​ចេញ។

៦. ប្រើ Desaturate បម្លែង​ជារូប​ភាព​ស​ខ្មៅ

Desaturate អាច​ធ្វើ​ទៅ​បាន​ តាម​រយៈ​ Image>Adjustments>Desaturate នៅ​ក្នុង​ Photoshop ដែល​វា​នឹង​ធ្វើ​ការ​ដក​ពណ៌​ទាំង​អស់​ចេញ​ពី​រូបភាព បន្សល់ទុក​នូវ​ត្រឹម​តែ​ ស-ខ្មៅ​ប៉ុណ្ណោះ។ តែ​ទោះជា​យ៉ាងណា លទ្ធផល​ដែល​លោកអ្នក​ទទួល​បាន​មិន​សូវ​ជា​ល្អ​ស្អាត​នោះ​ទេ។ លោកអ្នក​គប្បី​ ប្រើប្រាស់ Channel វិញ ដោយ​ចូល​ទៅ​កាន់ Image >Adjustments>Channel Mixer និង​ធ្វើ​ការ​ធីក (tick) យក Monochrome និង​ធ្វើ​ការ​ adjust នូវ​ពណ៌ Red, Green ក៏ដូច​ជា Blue channel ទៅ​តាម​កម្រិត ស-ខ្មៅ​ដែល​លោកអ្នក​ចង់​បាន។

៧. មិន​ប្រើប្រាស់​ Layer

Layer ឫ​ស្រទាប់ គឺ​ជា​ជម្រើស​ល្អ​មួយ​ ដែល​លោកអ្នក​មិន​គួរ​មើល​រំលង។ លោកអ្នក​គប្បី​ធ្វើ​កិច្ច​ការ​របស់​លោកអ្នក​ជា​ដំណាក់​កាល​ ជាមួយ layer ផ្សេងៗ​គ្នា ឧទាហរណ៍​មាន​រូប​ដើម​មួយ រូបកាត់ឫ​កែមួយ​ផ្សេង​ទៀត រូប​ដែល​កែ​ពណ៌​មួយ​ផ្សេង​ទៀត ជាដើម ដោយហេតុថា លោកអ្នក​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់​គ្រង ឫ​ត្រលប់​បក​មក​ដំណាក់​កាល​ណា​មួយ​នា​ពេល​ក្រោយ។
004-layerssplitapart_opt.thumb_

៨. យក​រូបភាព​មាន​ទំហំតូ​ច​មក​ប្រើប្រាស់

លោកអ្នក​តែង​តែ​គិត​ថា​រូបភាព​តូច​អាច​យក​មក​ពង្រីក​ទៅ​ជា​ការស្រេច ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​នឹងធ្វើ​ឲ្យ​រូបភាព​របស់​លោកអ្នក​ព្រិល​បែក (losing quality) ម្យ៉ាង​ ប្រសិន​បើ​លោកអ្នក​ប្រើប្រាស់​រូប​ភាពតូចពេក​មក​ពង្រីក ឲ្យ​ប៉ុន​នឹង​រូបទំហំ​នៅ​ក្នុង​កិច្ចការ​តែមួយ​នោះ មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ទេ ព្រោះ​ថា​រូប​ភាព​មាន​សភាព​ខុសគ្នា – មួយ​ច្បាស់​មួយ​ព្រិលបែក។​

៩. ប្រើប្រាស់ Photoshop​ សម្រាប់​រចនា Logo

Photoshop ជា​កម្មវិធី​មួយ​ដែល​មាន​មុខងារ​ជា​ច្រើន ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​មិន​មែន​ជា​កម្មវិធី​សម្រាប់​រាល់​កិច្ចការរចនា​ នោះ​ផង​ដែរ។ ប្រហែល​ជា​​លោកអ្នក​តែង​តែ​ប្រើប្រាស់​កម្មវិធី​ក្នុង​ការ​រចនាស្លាកសញ្ញា (Logo) ដែល​លោកអ្នក​គប្បី​ធ្វើក្នុង​កម្មវិធី Adobe Illustrator ទៅ​វិញ​នោះ​ទេ។ ជាការពិត ដែល​លោកអ្នក​អាច​ធ្វើ​ការ​រចនា​ logo ក្នុង​កម្មវិធី Photoshop បាន ប៉ុន្ដែ​លោកអ្នក​នឹង​អាច​ជួួប​បញ្ហា​នា​ពេល​ក្រោយ ដូច​ជា​តម្រូវ​ការ​ក្នុង​ការ​ព្រីនបដា (Banner) ធំៗជា​ដើម ខណៈ​ដែល Illustrator អាច​ជួយ​លោកអ្នក​ក្នុង​ការរក្សាទុក​កម្រិត​ច្បាស់ (sharpness) បើទោះជា​លោកអ្នក​ធ្វើ​ការ​ពង្រីក យ៉ាង​ណា​ក៏ដោយនោះ។

១០. ដាក់ CMYK ជាជម្រើស​ទី​មួយ


ជា​ការពិត​ណាស់ ម៉ាស៊ីន​បោះពុម្ព​ដែល​បាន​បោះពុម្ព​លើ​ក្រដាស​ពណ៌​ ភាគច្រើន​ប្រើប្រភេទ​​ពណ៌ CMYK ប៉ុន្តែ​ការ​ចាប់​ផ្ដើម​ជា​មូយ CMYK mode នៅ​ក្នុង Photoshop មិន​មែន​តែង​តែ​ជា​ជម្រើស​ល្អ​នោះ​ទេ ដោយ​ហេតុថា​កម្មវិធី​នឹង​មាន​កំណត់​ មុខងារ​ខ្លះៗ ដូចជា filters ជា​ដើម ម្យ៉ាង​ទៀត ទំហំ​របស់ file ក៏​ធំជាងប្រភេទ RGB ផង​ដែរ។ ពេល​ខ្លះ​ លោកអ្នក​គប្បី​ចាប់​ផ្ដើម​ជាមួយ​និង RGB mode រួច​​នៅ​ពេល​ដែល​លោកអ្នក​​ស្ថិត​ជិត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ហើយ​នោះ សឹម​ធ្វើ​ការ​បម្លែង​ជា CMYK វិញ​ដើម្បី​ធ្វើ​ការបញ្ចប់ (finalize) ពណ៌​និង​ធ្វើការ​ព្រីន (print) ចេញ​តែម្តង។
អត្ថបទ​គួរ​អាន ស្វែង​យល់​ពី​ប្រភេទពណ៌ RGB និង CMYK
សំបុកអាយធី សង្ឃឹម​និង​ជឿជាក់ថា​គន្លឹះ​ទាំង​១០​ខាង​លើ​នេះ នឹង​អាច​ជួយ​ដល់​លោកអ្នក​​ក្នុង​ការ​​បង្កើន​ប្រសិទ្ធិភាព​ការងារ​របស់​ លោកអ្នក​បាន​កាន់​តែ​ប្រសើរ​ឡើង ដូចនេះ​កុំភ្លេច​ចុច LIKE


From:Sombokit😀

No comments:

Post a Comment

Sabay For The day

Showing posts with label Technology. Show all posts
Showing posts with label Technology. Show all posts

30 May 2015

អាមេរិក​ប្រើ​កូន​យន្តហោះ Drone ​ទំហំ​ប៉ុន​មេដៃ ដើម្បី​ឈ្លប​យក​ការណ៍​

ដើម្បី​អាច​ឈ្លប​ការណ៍​ទីតាំង​របស់​សត្រូវ​បាន អាមេរិក​បាន​បាន​ប្រើ​ប្រាស់​​កូន​យន្តហោះ Drone ដ៏​តូច​មួយ​ឈ្មោះ Black Hornet Nano ​ដែល​មាន​ទំហំ​​ធំ​ជាង​មេ​ដៃ​បន្តិច ដោយ​​​បំពាក់​កាមេរ៉ា​ដើម្បី​​អាច​ថត​យក​ការណ៍​បាន​រហ័ស។ ...

24 May 2015

បច្ចេកវិទ្យាទំនើប​​ World Cup ប្រើ ​​កុំ​ឱ្យ​ឈ្លោះ​គ្នា​រឿង​​បាល់​ចូល​ទី​ឬ​អត់

បច្ចេកវិទ្យា Goalline ត្រូវ​បាន​ប្រើ​ប្រាស់​ដំបូង​ក្នុង​​រដូវ​កាល​បាល់​ទាត់​ពិភព​លោក FIFA World Cup នៅ​ប្រទេស​ប្រេស៊ីល ​ឆ្នាំ​២០១៤ ដើម្បី​ជួយ​កាត់​សេចក្ដី​ថា​តើ​បាល់​ចូល​ទី​ឬ​អត់ នៅ​ពេល​បាល់​ធ្លាក់​កៀក​នឹង​ខ្សែ​​ត្រង់​កន្លែង​ចាំ​ទី​ ហើយ​ខ្ទាត​ចេញ​មក​ក្រៅ​ទី​វិញ។ ជាក់ស្ដែង​ ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​ហុងឌុយ​រ៉ាស់​នៅ World Cup ប្រទេស​​ប្រេស៊ីល​កាល​ពី​ឆ្នាំ​២០១៤ ក៏​បាន​កាត់​សេចក្ដី​ដោយ​បច្ចេកវិទ្យា Goalline ថា​គ្រាប់​បាល់​ដែល​អ្នក​ចាំ​ទី...

07 May 2015

ផលប៉ះពាល់​​សម្រាប់ Android ដែលដំឡើងកម្មវិធីតាម APK

ទូរស័ព្ទដែល​ដំណើរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាចនឹងប្រឈមមុខយ៉ាង​ខ្លាំង​ជាមួយ Malware ដែលជាកម្មវិធីមេរោគរំខានមួយបែប ដែលចូលទៅប្រមូលទិន្នន័យ ឬបង្អាកដំណើរការនានា ប្រសិនបើ​លោកអ្នកដំឡើង​កម្មវិធី​ក្រៅពី Google Play ។ ការទាញយក​កម្មវិធី Crack ឬហ្គេមហ្វ្រីៗ ជាប្រភេទ File .APK ពីគេហទំព័រ​ដទៃ ដែល​មិនមាន​ប្រភពច្បាស់លាស់ នឹងធ្វើឲ្យទូរស័ព្ទ ឬ Table លោកអ្នក​កាន់តែងាយ​ប៉ះពាល់ដល់​បញ្ហា​សុវត្ថិភាព ។ Android ផ្តល់សិទ្ធិ​ឲ្យលោកអ្នក ក្នុងការដំឡើង​កម្មវិធីនានាក្រៅពី...

26 April 2015

Facebook ចេញ​ Tool ថ្មី​​​រួម​ចំណែក​ជួយ​អ្នក​​​គ្រោះ​ថ្នាក់​រញ្ជួយ​ដី​នៅ​នេប៉ាល់

ព័ត៌មានពី Facebook Facebook ​បាន​ចេញ​មុខ​ងារ​​ប្រកាស​សុវត្ថិភាព​ថ្មី​មួយ​ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​តែ​ប៉ះ​ពាល់​ក្នុង​គ្រោះ​ធម្មជាតិ​​រញ្ជួយ​ដី​ នៅ​នេប៉ាល់ អាច​ផ្ដល់​ដំណឹង​ដល់​​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ ឬ​មិត្តភ័ក្ដិ​របស់​ពួក​គេ​ឲ្យ​បាន​ដឹង តាម​រយៈ​ “Safe Status...