WordPress មាន functions
ជាច្រើនសម្រាប់ developers ដើម្បីប្រើប្រាស់
ដែលយើងអាចយកមកប្រើប្រាស់ចម្រុះគ្នា ដើម្បីទាក់ទាញ User
គ្រប់ប្រភេទឲ្យងាកមកប្រើប្រាស់ Blog មួយនេះ។ ថ្ងៃនេះ សំបុកអាយធី
សូមណែនាំនូវ Functions ចំនួន ១០ ដែលលោកអ្នកគួរសាកល្បង
រួមមានដូចជា៖
ខាងក្រោមនេះជាឧទាហរណ៍ពី codex ដែលនឹងបង្ហាញអំពីរបៀបក្នុងការបញ្ចូលវាទៅក្នុង default loop។
១. Antispambot()
antispambot() នឹងធ្វើការ replace នូវតួរអក្សរ (character) ជាមួយនឹង HTML entities ដែលជាមធ្យោបាយមួយក្នុងការលាក់ (mask) នូវ email addresses ពីពពួក attacker។$email = 'mymail@mail.com'; echo 'You can contact me at ' . antispambot( $email ) . ' any time'.
២. Human_time_diff()
function នេះត្រូវបានប្រើប្រាស់ ដើម្បីធ្វើការ publish កាលបរិច្ឆេទរបស់ post ជា first argument ខណៈដែលកាលបរិច្ឆេទបច្ចុប្បន្នជា second ។echo 'This post was published ' . human_time_diff( get_the_time( 'U' ), current_time( 'timestamp' ) ) . ' ago';
៣. Get_post_meta()
ដោយធ្វើការលុបចោលនូវ parameter ទីពីរ និងទីបី លោកអ្នកអាចរុញនូវ metadata ទាំងអស់សម្រាប់ post បាន ជាមួយនឹង function នេះ ។$all_meta = get_post_meta( 14 );
ដោយហេតុថា Metadata ត្រូវបានប្រើប្រាស់នៅក្នុងទីតាំងជាច្រើន
នោះប្រសិនបើ get_post_meta() ធ្វើការទាញយក (queries) នូវ database
រាល់ពេលនោះ វានឹងត្រូវការប្រើប្រាស់ queries ជាច្រើន។ ផ្ទុយទៅវិញ
លោកអ្នកអាចទាញឲ្យ metadata ចាប់យកវាទាំងអស់
ហើយប្រើប្រាស់ទិន្នន័យដែលបានរក្សាទុក (cached value) នោះ នៅលើ
metadata ដែលទទួលបានមក ជាបន្តបន្ទាប់នោះ។៤. Wp_upload_bits()
function នេះ គឺត្រូវបានប្រើប្រាស់សម្រាប់ធ្វើការ upload file។ វាធ្វើការបញ្ចូល file ទៅកាន់ WordPress media section ដោយមិនធ្វើការផ្លាស់ប្តូរទីតាំងរបស់ file ដែលបាន upload ទៅកាន់ folder ណាមួយនោះទេ។ វាគឺជាជម្រើសដ៏ប្រសើរមួយ ដែលលោកអ្នកអាចប្រើប្រាស់ជាមួយនឹង wp_insert_attachment() function ។$upload = wp_upload_bits( $file['name'], null, file_get_contents( $file['tmp_name'] ) );parameter ទីមួយគឺជាឈ្មោះរបស់ file។ ចំណែកឯទីពីរ គួរតែកំណត់ជាតម្លៃ null។ ចំពោះ parameter ទីបីវិញ ទើបជា content ពិតរបស់ file.
៥. Get_post_field()
function get_post_field() នេះទាញយកតម្លៃរបស់ single field សម្រាប់ single post នៅក្នុង database ដែលជួយលោកអ្នកក្នុងការរាប់ចំនួន comment។This post has <?php echo get_post_field( 'comment_count', 4124 ) ?> comments.
៦. Wpautop()
function នេះមានលក្ខណៈស្រដៀងទៅនឹង PHP nativenl2br ដែរ ប៉ុន្តែ
វាមិនបង្កើត line ថ្មីនោះទេ វានឹងធ្វើការតម្រឹមរៀប (wrap) នូវ
content របស់អត្ថបទរបស់លោកអ្នក។ វាមានសារប្រយោជន៍ណាស់
ពិសេសនាពេលដែលលោកអ្នកមាន textbox និងចង់កំណត់ users
ឲ្យសរសេរអត្ថបទក្នុងនោះ។<h2>What Our Users Say</h2> <?php echo wpautop( $user_comment ) ?>
៧. Wp_is_mobile()
function នេះ ធ្វើការ detect នារាល់ពេលដែល user កំពុងតែប្រើប្រាស់ឧបករណ៍ប្រភេទទូរសព្ទ (mobile device) ហើយធ្វើការបង្ហាញ content ទៅតាមហ្នឹង។<?php if( wp_is_mobile() ) : ?> Visit our website on your desktop for a richer user experience <?php endif ?>
៨. DOING_AJAX
constant នេះត្រូវបានប្រើប្រាស់សម្រាប់ task ដែលសរសេរជា AJAX។if (defined('DOING_AJAX') && DOING_AJAX) { echo 'done'; die() } else { }
៩. Wp_redirect()
wp_redirect().គួរតែសរសេរនៅក្នុង PHP native header() function។ WordPress នឹងធ្វើការកំណត់នូវ URL មួយ ដើម្បីធ្វើការ redirect ទៅកាន់ទីតាំងផ្សេង និងធ្វើការកំណត់ status codeទៀតផង។// For a URL which is no longer in use wp_redirect( 'http://website.com/new-url/', 301 );
១០. Paginate_links()
function នេះត្រូវបានគេស្គាល់និងប្រើប្រាស់ច្រើន តាមរយៈ WP-PageNavi plugin ដែលជាទូទៅ WordPress បង្ហាញតំណភ្ជាប់ previous/next នៅខាងចុងនៃ post របស់លោកអ្នក។ WP-PageNavi នឹងជំនួស page numbers។ខាងក្រោមនេះជាឧទាហរណ៍ពី codex ដែលនឹងបង្ហាញអំពីរបៀបក្នុងការបញ្ចូលវាទៅក្នុង default loop។
global $wp_query; $big = 999999999; // need an unlikely integer echo paginate_links( array( 'base' => str_replace( $big, '%#%', esc_url( get_pagenum_link( $big ) ) ), 'format' => '?paged=%#%', 'current' => max( 1, get_query_var('paged') ), 'total' => $wp_query->max_num_pages ) );
ប្រសិនបើលោកអ្នកមាន function ល្អៗចង់ចែករំលែកដែរនោះ សូមដាក់មតិនៅខាងក្រោម។
From:Sombokit

From:Sombokit
No comments:
Post a Comment